សហរាជាណាចក្រ

British Flag
Map of the British Islands


ចក្រភពអង់គ្លេស (United Kingdom) មាន​ឈ្មោះពេញ​ថា "សហរាជាណាចក្រ​នៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ជា​ភាសាអង់គ្លេស "The United Kingdom of Great Britain and Northern Ireland" ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា "United Kingdom", "UK" ឬ "Britain" គឺជា​រដ្ឋអធិបតេយ្យភាព​មួយ​ស្ថិតនៅ​ឆ្នេរ​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីបអឺរ៉ុប​។ វា​គឺជា​ប្រទេស​កោះ ដែល​ស្ថិតនៅ​លើ​កោះ "Great Britain" និង មួយ​ផ្នែក​នៃ​កោះ "Ireland" ប៉ែក​ឦសាន បូករួម​នឹង​កោះ​តូចៗ​ជាច្រើន​ទៀត​។ អៀរឡង់ខាងជើង គឺជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម ដែល​មាន​ព្រំដែន​ជាមួយ "សាធារណរដ្ឋអៀរឡង់" (Republic of Ireland) ។ លើកលែងតែ បន្ទាត់​ព្រំដែន​ជាមួយ​សាធារណរដ្ឋអៀរឡង់​ចេញ រាជាណាចក្ររួម ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាត្លង់ទិក សមុទ្រខាងជើង ច្រកសមុទ្រអង់គ្លេស និង សមុទ្រអៀរឡង់​។ កោះ​ធំជាងគេ​បំផុត "Great Britain" បាន​តភ្ជាប់​ទៅកាន់​ប្រទេស​បារាំង​តាមរយៈ​ច្រកក្រោមសមុទ្រ (Channel Tunnel, "Chunnel") ។

សហរាជាណាចក្រ គឺជា​រដ្ឋឯកភាព​មួយ​ដែល​មាន​ប្រទេស​ចំនួន​០៤​គឺ​៖ អង់គ្លេស (England), អៀរឡង់ខាងជើង (Northern Ireland), ស្កុតឡែន (Scotland) និង វ៉ែល (Wales) ។ សហរាជាណាចក្រ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធសភានិយម ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន​ស្ថិតនៅ​ទីក្រុងឡុងដ៍ (London) ដែល​ជា​"រាជធានី" ប៉ុន្តែ​ប្រទេស​០៣​ទៀត មាន​រដ្ឋបាល​ថ្នាក់ជាតិ​របស់ខ្លួន នៅ​ក្រុងបេលហ្វាស្ត (Belfast), កាឌីហ្វ (Cardiff) និង អេឌីនប័រ (Edinburgh) ជា​រដ្ឋធានីជាតិ​របស់ អៀរឡង់ខាងជើង, វ៉ែល និង ស្កុតឡែន។ សហរាជាណាចក្រ ប្រកាន់យក​របប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែល​មាន​ព្រះមហាក្សត្រី អេលីហ្សាបែតទី២ (Queen Elizabeth II) ជា​ព្រះប្រមុខរដ្ឋ​។ប្រជុំកោះ "Channel Island" និង "Isle of Man" គឺជា​ក្សត្របុរី​ចំណុះ និង ពុំ​មែន​ជា​ផ្នែក​នៃ​សហរាជាណាចក្រទេ ប៉ុន្តែ​បាន​បង្កើត​ជា​សហភាព​ជាមួយ​សហរាជាណាចក្រ​ផងដែរ​។ សហរាជាណាចក្រ មាន​អាណាខេត្ត​ចំណុះ​ចំនួន ១៤ ដែល​បន្សល់​មកពី​ចក្រភពអង់គ្លេស នៅពេលដែល​បាន​ឡើង​ដល់​កម្រិត​កំពូល​របស់ខ្លួន​នោះ បាន​គ្របដណ្ដប់​ស្ទើរតែ​មួយភាគបួន​នៃ​ផ្ទៃក្រឡា​ពិភពលោក​ទាំងមូល ដែល​ជា​ចក្រភព​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ ឥទ្ធិពល​របស់​អង់គ្លេស​នៅតែ​បន្ត បើ​គេ​សង្កេតមើល​ពី ភាសា វប្បធម៌ ប្រព័ន្ធច្បាប់ នៃ​បណ្ដា​អតីត​អាណានិគម​ជាច្រើន​របស់ខ្លួន​។ ព្រះមហាក្សត្រី អេលីហ្សាបែតទី២ នៅតែ​ជា​ប្រមុខ​នៃ​ប្រជាជាតិកុំមុនវាល (Commonwealth of Nations) និង ជា​ប្រមុខរដ្ឋ​នៃ​រដ្ឋ​នីមួយៗ​នៃ​អាណាចក្រកុំមុនវាល (Commonwealth Realms) ។

សហរាជាណាចក្រ គឺជា​ប្រទេសអភិវឌ្ឍន៍ ជាមួយ​ផលទុនជាតិសរុប (nominal GDP) ធំជាងគេ​ទី៥ ឬ អំណាចទិញ (PPP) លំដាប់​ទី៦​លើ​ពិភពលោក​។ រាជាណាចក្រ​នេះ គឺជា​ប្រទេសឧស្សាហកម្ម​ដំបូងបង្អស់ និង មាន​អំណាច​ខ្លាំង​ជាងគេ​បង្អស់​នៅលើ​ពិភពលោក​ចាប់ពី​ក្នុងកំលុង​សតវត្ស​ទី១៩ និង​ទី២០ ប៉ុន្តែ​ដោយសារតែ​ការខូចខាត នៅក្នុង​សង្គ្រាមលោក​ទាំងពីរ​លើក និង ការ​បញ្ចប់​នូវ​ចក្រភព​ដ៏​ធំ​របស់ខ្លួន​ក្រោយ​ពាក់កណ្ដាល​សតវត្ស​ទី២០ បាន​បន្ថយ​តួនាទី​នាំមុខ​របស់ខ្លួន​នៅក្នុង​កិច្ចការ​សកល​។ យ៉ាងណាក៏ដោយ សហរាជាណាចក្រនៅតែ​មហាអំណាច​មួយ​ដ៏​សំខាន់​ជាមួយនឹង ឥទ្ធិពល​នៃ​សេដ្ឋកិច្ច វប្បធម៌ យោធា នយោបាយ និង ជា​មហាអំណាច​នុយក្លេអ៊ែរ ជាមួយ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ធំជាងគេ​ទី២ លើ​ពិភពលោក​បន្ទាប់ពី​សហរដ្ឋអាមេរិក​។ សហរាជាណាចក្រ ក៏​ជា​សមាជិក​សហភាពអឺរ៉ុប, មាន​កៅអី​អចិន្ត្រៃយ៍​មួយ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ, ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8), អង្គការណាតូ, អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍, អង្គការពាណិជ្ជកម្មពិភពលោក និង ជា​សមាជិក​ប្រជាជាតិកុំមុនវាល​។

Other Languages
Аҧсшәа: Британиа Ду
aragonés: Reino Unito
অসমীয়া: যুক্তৰাজ্য
asturianu: Reinu Xuníu
azərbaycanca: Böyük Britaniya
башҡортса: Бөйөк Британия
žemaitėška: Jongtėnė Karalīstė
Bikol Central: Reyno Unido
беларуская: Вялікабрытанія
беларуская (тарашкевіца)‎: Вялікабрытанія
Bahasa Banjar: Britania Raya
বিষ্ণুপ্রিয়া মণিপুরী: তিলপারাজ্য
ᨅᨔ ᨕᨘᨁᨗ: United Kingdom
буряад: Ехэ Британи
català: Regne Unit
Mìng-dĕ̤ng-ngṳ̄: Ĭng-guók
Chamoru: Reinu Unidu
ᏣᎳᎩ: ᎩᎵᏏᏲ
Tsetsêhestâhese: United Kingdom
qırımtatarca: Büyük Britaniya
kaszëbsczi: Wiôlgô Britanijô
словѣньскъ / ⰔⰎⰑⰂⰡⰐⰠⰔⰍⰟ: Вєлика Британїꙗ
Чӑвашла: Аслă Британи
Thuɔŋjäŋ: Amatnhom Mäcŋaknhom
emiliàn e rumagnòl: Régn Unî
español: Reino Unido
estremeñu: Reinu Uníu
فارسی: بریتانیا
føroyskt: Stóra Bretland
français: Royaume-Uni
arpetan: Royômo-Uni
Nordfriisk: Feriind Kiningrik
furlan: Ream Unît
贛語: 英國
galego: Reino Unido
Avañe'ẽ: Tavetã Joaju
गोंयची कोंकणी / Gõychi Konknni: युनायटेड किंगडम
Hausa: Birtaniya
客家語/Hak-kâ-ngî: Yîn-koet
Fiji Hindi: United Kingdom
hornjoserbsce: Zjednoćene kralestwo
Kreyòl ayisyen: Wayòm Ini
interlingua: Regno Unite
Bahasa Indonesia: Britania Raya
Interlingue: Reyatu Unit
ГӀалгӀай: Великобритани
íslenska: Bretland
italiano: Regno Unito
ᐃᓄᒃᑎᑐᑦ/inuktitut: ᑐᓗᐃᑦ ᓄᓈᑦ
日本語: イギリス
la .lojban.: ritygu'e
Taqbaylit: Legliz
Адыгэбзэ: Британиэшхуэ
қазақша: Ұлыбритания
kalaallisut: Tuluit Nunaat
한국어: 영국
Перем Коми: Ыджыт Бритму
къарачай-малкъар: Уллу Британия
Ripoarisch: Jrußbritannie
kernowek: Ruwvaneth Unys
Ladino: Reyno Unido
Lëtzebuergesch: Vereenegt Kinnekräich
Lingua Franca Nova: Rena Unida
Ligure: Regno Unïo
lumbaart: Regn Ünì
لۊری شومالی: بريتانيا
latgaļu: Lelbrytaneja
монгол: Их Британи
кырык мары: Кого Британи
Bahasa Melayu: United Kingdom
Malti: Renju Unit
Mirandés: Reino Ounido
مازِرونی: بریتانیا
Dorerin Naoero: Ingerand
Napulitano: Gran Vretagna
Nedersaksies: Verienigd Keuninkriek
norsk nynorsk: Storbritannia
Nouormand: Rouoyaume Unni
Sesotho sa Leboa: United Kingdom
Chi-Chewa: United Kingdom
occitan: Reialme Unit
Livvinkarjala: Yhtys Kuningaskundu
Pangasinan: Reino Unido
Papiamentu: Reino Uni
Norfuk / Pitkern: Yunitid Kingdum
Piemontèis: Regn Unì
پنجابی: برطانیہ
português: Reino Unido
rumantsch: Reginavel Unì
armãneashti: Britania Mari
tarandíne: Regne Aunìte
русиньскый: Велика Брітанія
Kinyarwanda: Ubwongereza
саха тыла: Улуу Британия
ᱥᱟᱱᱛᱟᱲᱤ: ᱥᱮᱞᱮᱫ ᱫᱤᱥᱟᱹᱢ
sicilianu: Regnu Unitu
davvisámegiella: Ovttastuvvan gonagasriika
srpskohrvatski / српскохрватски: Ujedinjeno Kraljevstvo
Simple English: United Kingdom
Gagana Samoa: Peretānia
chiShona: United Kingdom
Sranantongo: Ingriskondre
Basa Sunda: Britania
тоҷикӣ: Британия
lea faka-Tonga: Pilitānia
Tok Pisin: Yunaitet Kingdom
Xitsonga: United Kingdom
татарча/tatarça: Бөекбритания
reo tahiti: Paratāne
ئۇيغۇرچە / Uyghurche: بۈيۈك بېرىتانىيە
українська: Велика Британія
oʻzbekcha/ўзбекча: Birlashgan Qirollik
vèneto: Regno Unìo
vepsän kel’: Sur' Britanii
Volapük: Regän Pebalöl
Winaray: Reino Unido
吴语: 英国
Vahcuengh: Yinghgoz
中文: 英国
文言: 英國
Bân-lâm-gú: Liân-ha̍p Ông-kok
粵語: 英國