ម៉ៃឃើល ហ្វារ៉ាដេយ

ម៉ៃឃើល ហ្វារ៉ាដេយ
Michael Faraday
Faraday-Millikan-Gale-1913.jpg
ម៉ៃឃើល ហ្វារ៉ាដេយ , ឆ្នាំ១៩១៣
កើតនៅថ្ងៃ​ទី ២២ កញ្ញា ១៧៩១
ឡិនដិនខាងត្បូង, អង់គ្លេស
មរណភាពថ្ងៃ​ទី ២៥ សីហា ១៨៦៧
ឡិនដិន , អង់គ្លេស
សញ្ជាតិ អង់គ្លេស
ស្នាដៃសំខាន់ៗ​ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយ
អេឡិចត្រូគីមី
ផលហ្វារ៉ាដេយ

ខែលហ្វារ៉ាដេយ
ថេរហ្វារ៉ាដេយ
ពែងហ្វារ៉ាដេយ
ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ
បរិមតិរបស់ហ្វារ៉ាដេយ
ហ្វារ៉ាដេយរ៉ូថេធើរ
រលកហ្វារ៉ាដេយ
កង់ហ្វារ៉ាដេយ
ខ្សែកំលាំង

រង្វាន់​Royal Medal (១៨៤៦)
ហត្ថលេខាFaraday signature small.jpg

ម៉ៃឃើល ហ្វារ៉ាដេយ (Michael Faraday) (២២ កញ្ញា ១៧៩១ - ២៥ សីហា ១៨៦៧) ជារូបវិទូនិងគីមីវិទូ​អង់គ្លេស ដែលបានរួមចំនែកក្នុងការស្រាវជ្រាវ​ផ្នែកអេឡិចត្រូម៉ាញ៉េទិច​និងអេឡិចត្រូគីមី។

ហ្វារ៉ាដេយ​បានសិក្សាអំពីដែនម៉ាញ៉េទិច​នៅជុំវិញអង្គធាតុចំលង​ដែលមានចរន្តជាប់ឆ្លងកាត់។ គាត់បានបង្កើតគំនិតគ្រឹះអំពីដែនម៉ាញ៉េទិច​នៅក្នុងរូបវិទ្យា។ គាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដ្យាម៉ាញ៉េទិច និង ច្បាប់អគ្គីសនីវិភាគ។ គាត់បានរកឃើញថា​ម៉ាញ៉េទិច​អាចមានឥទ្ធិពលលើ​កាំពន្លឺ​និងបានពោលថា មានទំនាក់ទំនងពិសេស១នៅពីក្រោយបាតុភូតទាំង២នេះ។ គាត់បានរកឃើញគោលការណ៍ដែលគេប្រើក្នុងម៉ាស៊ីនអគ្គីសនី។

ក្នុងផ្នែកគីមីវិទ្យា ហ្វារ៉ាដេយ​បានរកឃើញបង់សែន បង្កើតចំពុះប៊ុនសិន និងប្រព័ន្ធចំនួនអុកស៊ីតកម្ម និងបំផុសបំផុលការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ជាដើម។

ទោះបីជាហ្វារ៉ាដេយ​មិនបានទទួលការអប់រំជាផ្លូវការអោយបានច្រើន និងមានចំនេះដឹងតិចតួច​ពីគណិតវិទ្យាថ្នាក់ខ្ពស់ ក៏ដោយ ក៏គាត់បានក្លាយជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្រ។ ហ្វារ៉ាដ ដែលជាខ្នាតរបស់កាប៉ាស៊ីតេ​នៅក្នុងSI ត្រូវបានដាក់ឈ្មោះតាមគាត់។ ដូចគ្នាផងដែរ​ថេរហ្វារ៉ាដេយ ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល (ប្រហែល 96 485 គូឡុំ)។ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេយបានចែងថាដែនម៉ាញ៉េទិច​ដែលប្រែប្រួលទៅតាមពេលវេលា​បង្កើតជាកំលាំងចលករអគ្គីសនីដែលសមាមាត្រនឹងបំរែបំរួលនោះ។


Other Languages
Afrikaans: Michael Faraday
Alemannisch: Michael Faraday
aragonés: Michael Faraday
asturianu: Michael Faraday
azərbaycanca: Maykl Faradey
башҡортса: Майкл Фарадей
žemaitėška: Maiklos Faradiejos
беларуская: Майкл Фарадэй
беларуская (тарашкевіца)‎: Майкл Фарадэй
български: Майкъл Фарадей
brezhoneg: Michael Faraday
bosanski: Michael Faraday
čeština: Michael Faraday
Ελληνικά: Μάικλ Φαραντέι
Esperanto: Michael Faraday
español: Michael Faraday
français: Michael Faraday
Gàidhlig: Michael Faraday
Fiji Hindi: Michael Faraday
hrvatski: Michael Faraday
Kreyòl ayisyen: Michael Faraday
interlingua: Michael Faraday
Bahasa Indonesia: Michael Faraday
íslenska: Michael Faraday
italiano: Michael Faraday
Basa Jawa: Michael Faraday
Gĩkũyũ: Michael Faraday
Кыргызча: Майкл Фарадей
Lëtzebuergesch: Michael Faraday
Limburgs: Michael Faraday
lumbaart: Michael Faraday
lietuvių: Michael Faraday
latviešu: Maikls Faradejs
Malagasy: Michael Faraday
македонски: Мајкл Фарадеј
Bahasa Melayu: Michael Faraday
မြန်မာဘာသာ: မိုက်ကယ် ဖာရာဒေး
مازِرونی: مایکل فارادی
Nāhuatl: Michael Faraday
Plattdüütsch: Michael Faraday
Nederlands: Michael Faraday
norsk nynorsk: Michael Faraday
Livvinkarjala: Michael Faraday
Piemontèis: Michael Faraday
português: Michael Faraday
română: Michael Faraday
русиньскый: Майкл Фарадей
саха тыла: Фарадей Майкл
sicilianu: Michael Faraday
srpskohrvatski / српскохрватски: Michael Faraday
Simple English: Michael Faraday
slovenčina: Michael Faraday
slovenščina: Michael Faraday
Soomaaliga: Michael Faraday
српски / srpski: Мајкл Фарадеј
Basa Sunda: Michael Faraday
Kiswahili: Michael Faraday
Türkçe: Michael Faraday
татарча/tatarça: Майкл Фарадей
українська: Майкл Фарадей
oʻzbekcha/ўзбекча: Michael Faraday
vepsän kel’: Faradei Maikl
Tiếng Việt: Michael Faraday
Volapük: Michael Faraday
მარგალური: მაიკლ ფარადეი
Yorùbá: Michael Faraday
Bân-lâm-gú: Michael Faraday
粵語: 法拉第