ព្រែកជីកប៉ាណាម៉ា

ផែនទីព្រែកជីកប៉ាណាម៉ា

ព្រែកជីកប៉ាណាម៉ា (The Panama Canal)​ជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាល​ដែលតភ្ជាប់ មហាសមុទ្រប៉ាស៊ីហ្វិកនិង មហាសមុទ្រអាត្លង់ទិក។ វាជាគំរោងវិស្វកម្មដ៏ធំនិងដ៏លំបាកក្នុងប្រវត្តិសាស្ត្រ។ ព្រែកនេះអនុគ្រោះដល់ការដឹកជញ្ជូនទំនិញរវាងមហាសមុទ្រទាំង២ ដោយជំនួសផ្លូវចាស់ដែលវាងតាម ជ្រោយហន (ចុងខាងត្បូងបំផុតនៃទ្វីបអាមេរិកខាងត្បូង)និងមានចំងាយវែង។ នាវាដែលដឹកទំនិញពី ក្រុងញូយ៉កទៅ ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ​ដោយកាត់តាមព្រែកនេះ ធ្វើដំនើរក្នុងចំងាយតែ ៩ ៥០០គ.ម ខណៈការធ្វើដំនើរវាងតាមជ្រោយហនមានចំងាយ ២២ ៥០០គ.ម។ កិច្ចប្រឹងប្រែងស្ថាបនាព្រែកជីកនេះចាប់ផ្ដើមនៅឆ្នាំ ១៨៨០ ពេលដែលបារាំងបានមកគ្រប់គ្រងតំបន់នេះ។ កិច្ចប្រឹងប្រែងនេះបានបរាជ័យដោយមានកម្មករប្រមាណ ២១ ៩០០នាក់បានបាត់បង់ជីវិត។ កិច្ចប្រឹងប្រែងរបស់អាមេរិកនៅដើមសតវត្សរ៍ទី២០ បានបញ្ចប់គំរោងនេះជាស្ថាពរនៅឆ្នាំ ១៩១៤។ ព្រែកនេះមានប្រវែងតែ ៧៧គ.ម ទេ តែការសាងសង់វាប្រឈមមុខនឹងបញ្ហាជាច្រើនមានជំងឺដង្កាត់ (ជាពិសេស ជំងឺគ្រុនចាញ់និង ជំងឺគ្រុនលឿង) និងការបាក់ដី។ នៅពេលដែលគំរោងបានបញ្ចប់ គេប៉ាន់ប្រមាណថាមានកម្មករប្រមាណ ២៧ ៥០០នាក់បានបាត់បង់ជីវិត ក្នុងកិច្ចប្រឹងប្រែងទាំង២របស់បារាំងនិងអាមេរិក។

តាំងពីព្រែកជីកនេះបានបើក វាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបើកផ្លូវដឹកជញ្ជូនអន្តរជាតិ។ ជារៀងរាល់ឆ្នាំមាននាវាជាង ១៤ ០០០ គ្រឿងឆ្លងកាត់ព្រែកជីកនេះ ដោយដឹកជញ្ជូនទំនិញជាង ២០៥លានតោន។ ការធ្វើដំនើរឆ្លងកាត់ព្រែកនេះប្រើប្រាស់រយៈពេលជាមធ្យម៩ម៉ោង។

Other Languages
Afrikaans: Panamakanaal
Alemannisch: Panamakanal
aragonés: Canal de Panamá
العربية: قناة بنما
অসমীয়া: পানামা খাল
asturianu: Canal de Panamá
azərbaycanca: Panama kanalı
башҡортса: Панама каналы
Boarisch: Panamakanal
žemaitėška: Panamas kanals
беларуская: Панамскі канал
беларуская (тарашкевіца)‎: Панамскі канал
български: Панамски канал
भोजपुरी: पनामा नहर
brezhoneg: Kanol Panamá
bosanski: Panamski kanal
Mìng-dĕ̤ng-ngṳ̄: Panama Ông-ò̤
Cymraeg: Camlas Panama
Deutsch: Panamakanal
ދިވެހިބަސް: ޕެނަމާ ކެނަލް
Ελληνικά: Διώρυγα Παναμά
English: Panama Canal
Esperanto: Panama kanalo
føroyskt: Panamaveitin
français: Canal de Panama
客家語/Hak-kâ-ngî: Panama Yun-hò
עברית: תעלת פנמה
हिन्दी: पनामा नहर
Fiji Hindi: Panama Canal
hrvatski: Panamski kanal
interlingua: Canal de Panama
Bahasa Indonesia: Terusan Panama
Ilokano: Kanal Panama
日本語: パナマ運河
Basa Jawa: Terusan Panama
ქართული: პანამის არხი
한국어: 파나마 운하
къарачай-малкъар: Панама илипин
Кыргызча: Панама каналы
Lëtzebuergesch: Panamakanal
Limburgs: Panamaknaal
lumbaart: Canal de Panama
lietuvių: Panamos kanalas
latviešu: Panamas kanāls
олык марий: Панама канал
Baso Minangkabau: Tarusan Panama
македонски: Панамски Канал
മലയാളം: പനാമ കനാൽ
Bahasa Melayu: Terusan Panama
नेपाली: पानामा नहर
नेपाल भाषा: पनामा नहर
Nederlands: Panamakanaal
norsk nynorsk: Panamakanalen
ਪੰਜਾਬੀ: ਪਨਾਮਾ ਨਹਿਰ
Piemontèis: Canal ëd Panamà
پنجابی: نہر پانامہ
português: Canal do Panamá
română: Canalul Panama
tarandíne: Canale de Panama
русиньскый: Панамскый канал
srpskohrvatski / српскохрватски: Panamski kanal
Simple English: Panama Canal
slovenčina: Panamský prieplav
slovenščina: Panamski prekop
Soomaaliga: Kanaalka Banama
српски / srpski: Панамски канал
Seeltersk: Panamakanoal
svenska: Panamakanalen
Türkmençe: Panama kanaly
Türkçe: Panama Kanalı
татарча/tatarça: Panama kanalı
українська: Панамський канал
oʻzbekcha/ўзбекча: Panama kanali
vepsän kel’: Panaman kanal
Tiếng Việt: Kênh đào Panama
Yorùbá: Ìladò Panamá
Zeêuws: Panamakanaol
Bân-lâm-gú: Panamá Ūn-hô