គំរោងម៉ាន់ហាត់ថាន់

គំរោងម៉ាន់ហាត់ថាន់ គឺជាឈ្មោះគំរោងការណ៍​ក្នុងការ​អភិវឌ្ឍន៍​ផលិត​គ្រាប់បែកបរមាណូ​សំរាប់ប្រើក្នុងសង្គ្រាមលោកលើកទី២។ គំរោងការណ៍​នេះ​ដឹកនាំដោយ​សហរដ្ឋអាមេរិក និង​មានការចូលរួម​ពីអង់គ្លេស​និងកាណាដា

គំរោងការណ៍នេះ​ចាប់ផ្ដើមនៅឆ្នាំ១៩៣៩ គឺនៅពេលដែល លេអូ ស៊ីឡាដ​ ជំរុញអោយលោកអាល់បឺត អែងស្តែង ចុះហត្ថលេខា​លើសំបុត្រផ្ញើជូនប្រធានាធិបតីរ៉ូស្វែល ដើម្បីបង្ហាញ​ពីក្ដីបារម្ភ​របស់លោក​ថាពួកណាស៊ីអាល្លឺម៉ង់​អាចកំពុង​អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ គំរោង​ការណ៍​បរមាណូអាមេរិច​ចាប់ផ្ដើម​ឡើង​ក្នុងទ្រង់ទ្រាយ​តូច ក្នុងការសិក្សា​ពីលទ្ធភាព​ប្រើប្រាស់​ប្រតិកម្មបំបែកនុយក្លេអ៊ែរ​សំរាប់ប្រើ​ក្នុង​ពេលមានសង្គ្រាម។ ប៉ុន្តែ​គំរោងនេះ​បានរីកធំ​រហូតដល់​មានប្រើប្រាស់​កំលាំង​ពលកម្ម​ជាង​១៣ម៉ឺននាក់ និងចំណាយទឹកប្រាក់​ប្រមាណ ២ពាន់លាន​ដុល្លាអាមេរិច (សមាមាត្រនឹង​២២ពាន់លានដុល្លា​អាមេរិច​នាពេលបច្ចុប្បន្ន) គិតមកត្រឹម​ខែសីហា​ឆ្នាំ១៩៤៥។ ជាលទ្ធផល គេឃើញមាន​ការស្ថាបនា​ទីតាំងពិសោធ​និងផលិតជាច្រើន ដែលការសាងសង់និង​ដំណើរការ​ប្រព្រឹត្តទៅយ៉ាងសំងាត់បំផុត។

Other Languages
azərbaycanca: Manhetten layihəsi
français: Projet Manhattan
Bahasa Indonesia: Proyek Manhattan
한국어: 맨해튼 계획
македонски: Проект „Менхетн“
Bahasa Melayu: Projek Manhattan
مازِرونی: پروژه منهتن
norsk nynorsk: Manhattanprosjektet
português: Projeto Manhattan
srpskohrvatski / српскохрватски: Projekat Manhattan
Simple English: Manhattan Project
slovenčina: Projekt Manhattan
slovenščina: Projekt Manhattan
српски / srpski: Пројекат Менхетн
татарча/tatarça: Манһэттен проекты
Tiếng Việt: Dự án Manhattan